បច្ចេកវិទ្យា

Japan Display នឹងលក់រោងចក្រផលិតអេក្រង់ឲ្យ Sharp តម្លៃ៣៩០លានដុល្លារ សងបំណុលដល់ Apple

តូក្យូ៖ ក្រុមហ៊ុន Japan Display បាននិយាយថា ខ្លួនបានយល់ព្រមលក់រោងចក្រផលិតអេក្រង់ស្មាតហ្វូនទៅឲ្យក្រុមហ៊ុន Sharp Corp ក្នុងតម្លៃ ៣៩០ លានដុល្លារដោយបង្កើនមូលនិធិដើម្បីសងបំណុលដែលខ្លួនជំពាក់ក្រុមហ៊ុន Apple Inc សម្រាប់ថ្លៃដើមសាងសង់រោងចក្រយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏នឹងលក់ឧបករណ៍រោងចក្រផលិតអេក្រង់នៅរោងចក្រកណ្តាលប្រទេសជប៉ុនដល់អតិថិជននៅបរទេស” ក្នុងតម្លៃ ២៨៥ លានដុល្លារ។ ប្រភពបាននិយាយថា អតិថិជនគឺជា Apple ។

នៅពេលក្រុមហ៊ុន Japan Display ជំពាក់ក្រុមហ៊ុន Apple ច្រើនជាង ៧០២,៥ លានដុល្លារសម្រាប់ការចំណាយសាងសង់ ១,៥ ពាន់លានដុល្លារអាមេរិកសម្រាប់សាងសង់រោងចក្រនេះកាលពី ៥ ឆ្នាំមុននោះក្រុមហ៊ុន Japan Display បាននិយាយថា មូលនិធិចំនួន ៦៧៥ លានដុល្លារដែលត្រូវរៃអង្គាស បានពីការលក់រោងចក្រ និងឧបករណ៍នេះនឹងត្រូវប្រើសម្រាប់ការសងប្រាក់វិញ៕

ដោយ៖លី ភីលីព

Most Popular

To Top