កីឡា

ប្រទេសរុស្ស៊ី ដេញប្រធានទីភ្នាក់ងារ ប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡា ចេញពីតំណែង

មូស្គូ៖លោក Yury Ganus ប្រធានទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាតក្នុងកីឡា (RUSADA) របស់ប្រទេសរុស្ស៊ីត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីបានចោទប្រកាន់មេដឹកនាំកីឡារបស់ប្រទេសនេះពីការបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡាយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ីលោក Stanislav Pozdnyakov បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការសម្រេចចិត្តក្នុងការដកអគ្គនាយករូបនេះ ត្រូវបានធ្វើឡើងជាឯកច្ឆន្ទ។ លោក Ganus អាយុ ៥៦ ឆ្នាំត្រូវបានបង្ខំឲ្យចេញពីតួនាទីរបស់លោក បន្ទាប់ពីគណៈកម្មាធិការអូឡាំពិករុស្ស៊ីកាលពីខែកក្កដាបានចេញផ្សាយសវនកម្មនៃ RUSADA បានបង្ហាញពីការរំលោភបំពានហិរញ្ញវត្ថុ ដែលត្រូវបានចោទប្រកាន់។

កាលពីថ្ងៃទី ៥ ខែសីហាក្រុមប្រឹក្សាត្រួតពិនិត្យនៃ RUSADA បានផ្តល់អនុសាសន៍ដល់គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកពិចារណាក្នុងការបណ្តេញ លោក Ganus ។ លោក Pozdnyakov បាននិយាយពិការសម្រេចចិត្តដក Ganus ត្រូវបានធ្វើឡើង បន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្ន  នូវអាគុយម៉ង់ដែលបានដាក់ដោយក្រុមប្រឹក្សាត្រួតពិនិត្យ។

ប្រទេសរុស្ស៊ីបានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវកីឡាចាប់តាំងពីឆ្នាំ ២០១៦ នៅពេលការប្រើប្រាស់សារធាតុហាមឃាត ក្នុងកីឡារបស់រដ្ឋត្រូវបានផ្សព្វផ្សាយនៅក្នុង របាយការណ៍ឯករាជ្យរបស់មេធាវីកីឡា Richard McLaren ។ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) កាលពីខែធ្នូបានហាមឃាត់ប្រទេសរុស្ស៊ីរយៈពេល ៤ ឆ្នាំពីព្រឹត្តិការណ៍កីឡាពិភពលោកសំខាន់ៗរួមមានព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ និងព្រឹត្តិការណ៍ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា៕

Most Popular

To Top