វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រនេះថា មន្ទីរប៉ង់តាហ្គោន នឹងកាត់បន្ថយវត្តមានយោធាសហរដ្ឋអាមេរិកមួយភាគបី នៅអ៊ីរ៉ាក់ដែលនឹងនាំយកចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសពី ៥.២០០ នាក់មកនៅត្រឹម ៣៥០០ នាក់វិញ។
ដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកជាច្រើនរូបកាសែត Wall Street Journal បានសរសេរជាចំណែកមួយថា មន្ទីរប៉ង់តាហ្គោន ក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខនឹងកាត់បន្ថយវត្តមានយោធានៅអ៊ីរ៉ាក់ប្រហែល ១/៣ ។
របាយការណ៍នោះនឹងនាំកម្រិតកងកម្លាំង របស់សហរដ្ឋអាមេរិកត្រឡប់ទៅទីតាំងដើមវិញនៅឆ្នាំ ២០១៥ នៅពេលសហរដ្ឋអាមេរិកស្ថិតក្នុងដំណាក់កាលដំបូង នៃយុទ្ធនាការប្រឆាំងនឹងរដ្ឋអ៊ីស្លាម។
របាយការណ៍បានឲ្យដឹងថាចំនួនពិតប្រាកដ នៃកងទ័ពដែលនៅសល់អាចមានច្រើនជាង ៣.៥០០ នាក់ដោយសារតែច្បាប់រាប់របស់មន្ទីរប៉ង់តាហ្គោន ដែលជារឿយៗមិនរាប់បញ្ចូលកងទ័ពនៅលើការចាត់តាំងបណ្តោះអាសន្ន៕
ដោយ ឈូក បូរ៉ា