បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាយន្តហោះចម្បាំង របស់ប្រទេសរុស្សីចំនួន២គ្រឿង ត្រូវបានគេដឹងថាបានធ្វើការហោះរំខាន ទៅនឹងយន្តហោះទំលាក់គ្រាប់បែករបស់អាមេរិកមួយគ្រឿង កាលពីថ្ងៃសុក្រម្សិលមិញនៅលើសមុទ្រប៉ាល់តិក។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសរុស្សីផ្ទាល់ដោយបានបញ្ជាក់ទៀតថា ក្រោយពេលដែលប្រព័ន្ធការពារនិងត្រួតពិនិត្យអាកាសរបស់រុស្សី បានរកឃើញថាមានគោលដៅមួយដែលហោះឆ្ពោះមកកាន់ទឹកដីរបស់ខ្លួន ត្រង់ចំណុចដែនសមុទ្រប៉ាល់តិកភ្លាមខ្លួនក៏បញ្ជូនយន្តហោះចម្បាំងប្រភេទ Su-27ចេញភ្លាមផងដែរ។
ការប្រកាសដដែលបានបន្តទៀតថា ក្រុមពីឡុតរបស់រុស្សីបានហោះទៅក្បែរទើបអាចដឹងថា ជាយន្តហោះប្រភេទ B-52H នៃកងកម្លាំងទ័ពអាកាសអាមេរិក ប៉ុន្តែស្ថិតនៅក្នុងចំងាយសុវត្ថិភាពមួយហើយ នៅពេលដែលយន្តហោះនេះ ហោះចេញទៅវិញឆ្លាយរួច Su-27របស់រុស្សីក៏បានហោះមកកាន់មូលដ្ឋាន របស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី