ក្លឹប Sevilla ដែលជាម្ចាស់ជើងឯក Europa League បានចាប់ផ្តើមពង្រឹងកម្លាំងរបស់ខ្លួនហើយសម្រាប់រដូវកាលថ្មីហើយ ជាមួយនឹងការចុះហត្ថលេខាលើខ្សែបម្រើ Oscar Rodriguez ពីក្លិប Real Madrid ។
Sevilla នឹងចំណាយប្រាក់ប្រហែល ១៥ លានអឺរ៉ូដើម្បីអាចទិញបាន Rodriguez ដែលកាលពីសប្តាហ៍មុនត្រូវបាន ទទួលបានការកោះហៅជាលើកដំបូងដល់ក្រុមជម្រើសជាតិអេស្ប៉ាញដោយគ្រូបង្វឹកលោក Luis Enrique ។
វេបសាយរបស់ក្លឹប Sevilla បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា Oscare បានចុះហត្ថលេខាជាមួយនឹងក្លឹប Sevilla ជាផ្លូវការហើយសម្រាប់ ៥ រដូវបន្ទាប់ដោយគាត់នឹងដើរតួសំខាន់ក្នុងនាមជា ជាខ្សែបំរើប្រយុទ្ធ៕
ប្រែសម្រួល៖ស៊ុនលី