សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បាននិយាយថា ខ្លួនបានធ្វើការសម្រេចចិត្ត យ៉ាងធំមួយ ដើម្បីរារាំង ក្រុមហ៊ុនផលិត Fortnite ពីឧបករណ៍អភិវឌ្ឍន៍ សម្រាប់ដំណើរការអាប់ដេតហ្គេម នៅលើឧបករណ៍ចល័ត របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
វិធានការបញ្ឈប់កម្មវិធី Epic Games ពីកម្មវិធីអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការ iOS បានកើតឡើង តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការ សហរដ្ឋអាមេរិកបានច្រានចោលការ ប្រឆាំងរបស់ខ្លួន ដើម្បីឲ្យក្រុមហ៊ុន Fortnite ចូលធ្វើការនៅលើ App Store វិញដោយនិយាយថា ការបណ្តេញចេញ ដោយក្រុមហ៊ុន Apple គឺជា “របួសខ្លួនឯង” ។
សេចក្តីសម្រេចប្រឆាំង នឹង Epic Games បានកើតឡើង ចំពេលមានការប្រយុទ្ធគ្នាថា តើ Apple អាចគ្រប់គ្រង App Store បានយ៉ាងតឹងរឹង និងកាត់បន្ថយប្រាក់ចំណូល ៣០ ភាគរយឬយ៉ាងណានោះចាត់ទុកថា ជាឥរិយាបទផ្តាច់មុខ ។ ក្រុមហ៊ុន Apple បានឆ្លើយតបនឹងការសាកសួរថា យើងមានការខកចិត្ត ដែលយើងត្រូវបញ្ចប់គណនី Epic Games នៅលើ App Store” ។
ក្រុមហ៊ុន Apple បានទាញយក Fortnite ចេញពីទីផ្សារកម្មវិធីទូរស័ព្ទតាមអ៊ិនធឺរណែត របស់ខ្លួននៅថ្ងៃទី ១៣ ខែសីហា បន្ទាប់ពីក្រុមហ៊ុន Epic បានចេញផ្សាយ នូវការអាប់ដេត ដើម្បីរារាំងការចែករម្លែកប្រាក់ ចំណូលជាមួយក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone ។ Apple មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឧបករណ៍ពេញនិយមរបស់ខ្លួន ទាញយកកម្មវិធីពីគ្រប់ ទីកន្លែងក្រៅពី App Store របស់ខ្លួនទេ ។
ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាន នៅ Silicon Valley បានប្រាប់ Epic ថា ខ្លួននឹងកាត់ផ្តាច់ការចូលប្រើ ឧបករណ៍ដែលត្រូវការសម្រាប់ កែសម្រួលសូហ្វវែរសម្រាប់ឧបករណ៍ បំពាក់ដោយប្រព័ន្ធប្រតិបត្តិការ របស់អ្នកផលិត iPhone ៕ ដោយ៖លី ភីលីព
ដោយ៖លី ភីលីព