កីឡា

ក្លិបកីឡាការ៉ាតេសុរិយា និងក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនអត្តពលិក ចូលរួមការប្រកួតកីឡា ការ៉ាតេ ទូទាំងប្រទេស ២០២០

ភ្នំពេញ ៖ ក្លិបកីឡាការ៉ាតេសុរិយា និងក្រសួងមហាផ្ទៃ ធ្វើការហ្វឹកហាត់ជាប្រចាំ នៅទីលានរបស់ខ្លួនស្ថិតក្រោមការ ប្រុងប្រយ័ត្នខ្ពស់ ចូលរួមការពារមេរោគ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បី ចូលរួមការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។

លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃ និងម្ចាស់ក្លិបសុរិយា បានប្រាប់ឲ្យដឹងថា ក្លិបកីឡា ការាតេក្រសួងមហាផ្ទៃ និងក្លិបសុរិយាបញ្ជូន កីឡាករ-កីឡាការិនី មានសក្តានុពលជាច្រើនរូប ទៅតាមប្រភេទទម្ងន់ ដែលខ្លួនមានចូលរួម ក្នុងការដណ្តើមមេដាយ ជូនក្លិនទំាង២ នៃការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០។
លោកបានបន្តថា កីឡាករ-កីឡាការិនី សុទ្ធសឹងជាកីឡាករល្អដែលមាន ឳកាសអាចដណ្តើមមេដាយ ការប្រកួតលើកនេះ ហើយលោកធ្លាប់បញ្ជូល ចូលរួមព្រឹត្តិការណ៍ នៃការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០នឹងចាប់ផ្តើមការប្រកួតជាផ្លូវ ការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០រៀបចំដោយក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ គ្រាន់តែជាការធ្វើតេស្តិ៍លើ សមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ ដើម្បីរក្សាគុណផលរៀងៗខ្លួន ៕ ដោយ៖លី ភីលីព

Most Popular

To Top