ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ស្ទាក់ដំណើរយន្តហោះ ទម្លាក់គ្រាប់អាមេរិក B-52 នៅលើសមុទ្រខ្មៅ

បរទេស ៖ ពីឡុតយន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង នាពេលថ្មីៗនេះ បានហោះស្ទាក់ដំណើរយន្តហោះ ទម្លាក់គ្រាប់កងទ័ពអាកាស B-52 មួយគ្រឿង នៅលើដែនទឹកអន្តរជាតិ នៅសមុទ្រខ្មៅ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។

សេចក្តីប្រកាសព័ត៌មានមួយ ចេញដោយកងទ័ពអាកាស បាននិយាយថា ពីឡុតរុស្ស៊ី បានបើកបរយន្តហោះយ៉ាងគ្មាន សុវត្ថិភាពនិងគ្មានវិជ្ជាជីវៈ ដោយហោះកាត់ពីមុខយន្តហោះ B-52 ក្នុងចម្ងាយ១០០ហ្វីត បណ្ដាលឲ្យមានការច្របូកច្របល់ និងបង្កការរារាំងសមត្ថភាព របស់យន្តហោះ B-52 ក្នុងការហោះហើរ ។

គួរបញ្ជាក់ថា យោងទៅតាមសម្តី របស់កងទ័ពអាកាសសហរដ្ឋអាមេរិក យន្តហោះទម្លាក់គ្រាប់អាមេរិកនោះ គឺកំពុងតែធ្វើប្រតិបត្តិការ តាមប្រក្រតី នៅក្នុងដែនអាកាសអន្តរជាតិ។ យន្តហោះសហរដ្ឋអាមេរិក ជាញឹកញាប់តែងតែធ្វើការ ហោះហើរនៅក្នុងតំបន់ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top