បរទេស៖ នៅថ្ងៃចន្ទនេះ អនុរក្សសត្វព្រៃរបស់អូស្ត្រាលី បានប្រកាសថា អ្នកល្បាតសត្វព្រៃបានដាក់អន្ទាក់ ជាប់សត្វក្រពើទឹកប្រៃមួយក្បាល ដែលមានប្រវែងដល់ទៅ ៤,៤ ម៉ែត្រ នៅក្នុងតំបន់ ទេសចរណ៍ដ៏ល្បីមួយ នៅដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលី។
លោក John Burke អនុរក្សសត្វព្រៃនៃទីក្រុង Katherine បាននិយាយថា ក្រពើដែលមានទម្ងន់ដល់ ៣៥០ គីឡូក្រាម ត្រូវបានគេចាប់បាននៅក្នុងទន្លេ Flora នៅឯឧទ្យានធម្មជាតិដាច់ស្រយាល ចម្ងាយ ១២០ គីឡូម៉ែត្រ ភាគនិរតីនៃទីប្រជុំជន Outback នៃទីក្រុង Katherine ។
លោក Burke បាននិយាយផងដែរថា កាលពី៣ឆ្នាំមុន សត្វក្រពើដែលមានទំហំ ៤,៧ ម៉ែត្រ ត្រូវបានជាប់នៅក្នុងតំបន់ គ្រប់គ្រងសត្វព្រៃដូចគ្នា ប៉ុន្តែមួយត្រូវបានគេចាប់បាន នៅក្នុងទន្លេ Katherine ដែលមានទីតាំងនៅជិត សមុទ្រ៕
ប្រែសម្រួល៖ស៊ុនលី