ព័ត៌មានចចាមអារ៉ាម អំពីសុខភាពផ្លូវភេទ បាននិយាយថា ទំហំនៃទ្វារមាសរបស់ស្ត្រី គឺទាក់ទងទៅនឹងភាពញឹកញាប់ នៃការរួមភេទរបស់នាង។ ពេលមនុស្សស្រី ចំណាយពេលកាន់តែច្រើន និងញឹកញាប់ក្នុងការរួមភេទ ពាក្យចចាមអារ៉ាម បានព្រមានថា ទ្វារមាសនឹងធូររលុង ហើយនឹងពង្រីកទ្វារមាសរបស់នាង ឱ្យកាន់តែធំ។
តើទ្វារមាសរលុងពីការរួមភេទអាចទៅរួចទេ?
ទ្វារមាស គឺជាតំបន់ដែលមានភាពអស្ចារ្យមិនគួរឱ្យជឿ។ វាសំបូរទៅដោយសរសៃប្រសាទ និងការផ្គត់ផ្គង់ឈាម។ ការរួមភេទដោយលិង្គតាមទ្វារមាស បែបប្រពៃណី នឹងមិនធ្វើឱ្យមានបញ្ហាអ្វីនោះទេ ពោលគឺមិនយារ ឬរីកធំរហូតនោះទេ ទោះបីជាពេលអ្នករួមភេទ វារីកធំខ្លាំងក៏ដោយ។
នៅពេលស្ត្រីត្រូវបានសម្រើប ទ្វារមាសរបស់អ្នកប្រែជាមានលក្ខណៈ រំញោចតាមធម្មជាតិ ហើយវាមានជាតិរំអិល និងពង្រីកបន្ថែមទៀតដើម្បីផ្ទុកលិង្គ។ ប៉ុន្តែវេជ្ជបណ្ឌិត Alyssa Dweck មានប្រសាសន៍ថាអ្វីៗទាំងអស់នេះ អាចវិលត្រឡប់មកវិញ នៅពេលភាពស្រើបស្រាល និងការរួមភេទត្រូវបានចប់។
ទ្វារមាស គឺជាកន្លែងដែលមានសក្តានុពល។ ការបើកចំហរទ្វារមាស អាចត្រូវបានបង្កើតឡើង ប៉ុន្តែវាមិនបានបង្កើត ចន្លោះប្រហោងនេះរហូតនោះទេ។ វេជ្ជបណ្ឌិត Alyssa Dweck បានលើកឡើងថា មានករណីលើកលែងមួយចំពោះបញ្ហានេះ។ បន្ទាប់ពីរួមភេទពីរបីដងដំបូង ទ្វារមាសរបស់អ្នកនឹងកាន់តែបើកចំហ ព្រោះថាពីមុនវាត្រូវបានគ្របដណ្ដប់ ដោយសន្ទះព្រហ្មចារីយ៍ ដែលជាបន្ទះស្តើងនៃជាលិកា ដែលគ្របដណ្ដប់លើទ្វារមាស ដែលស្ត្រីទាំងអស់កើតមក។ ប៉ុន្ដែនេះមិនមែនជាអ្វីដែលប្រាកដនោះ ជាពិសេសចាប់តាំងពីសន្ទះព្រហ្មចារីយ៍ អាចត្រូវបានខូច ដោយសកម្មភាពនានា ដោយការប្រើសំឡីអនាម័យញ៉ុក ឬ ការលេងកីឡាជាដើម៕ កែសម្រួលដោយ ៖ ឈឹម សៅភារ៉ា
ប្រភព៖ health