ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្វែងរកការបង្កើន កញ្ចប់ថវិកា ការពារជាតិ រហូតដល់ជាង ៤៤ពាន់លានដុល្លារ នៅឆ្នាំក្រោយ

សេអ៊ូល ៖ ក្រុមមន្រ្តីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រសួងការពារជាតិ បានស្នើសុំថវិកាចំនួន ៥.៥ ភាគរយ សម្រាប់ឆ្នាំក្រោយ ដោយមានគោលបំណងពង្រឹង សមត្ថភាពការពារខ្លួន ចំពេលមានភាពមិនច្បាស់លាស់ ផ្នែកសន្តិសុខក៏ដូចជាបញ្ហា ប្រឈម ដែលមិនមានការប៉ះពាល់ ដូចជាជំងឺរាតត្បាតកូវីដ-១៩ ជាដើម។

ក្រសួងបានស្នើសុំថវិកា ការពារជាតិចំនួន ៥២,៩២ ពាន់ពាន់លានវ៉ុន (៤៤,៧៩ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២១ កើនឡើងពីឆ្នាំនេះចំនួន ៥០,២ ពាន់ពាន់លានវ៉ុន។

សំណើនេះគ្រោង នឹងដាក់ជូនរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអនុម័ត ហើយប្រសិនបើត្រូវបានអនុម័តថវិកាការពារជាតិរបស់ប្រទេសនេះ នឹងកើនលើស ៥០ ពាន់ពាន់លានវ៉ុន សម្រាប់ឆ្នាំទី២ ជាប់ៗគ្នា៕

ដោយ ឈូក បូរ៉ា

Most Popular

To Top