សេដ្ឋកិច្ច​

អណ្តូងប្រេងថ្មីចំនួន ៥ របស់ក្រុមហ៊ុន Kris Energy នៅកម្ពុជានឹងចាប់ផ្តើមខួងពីខែតុលាខាងមុខនេះ

ភ្នំពេញ ៖ ក្រុមហ៊ុន The PetroVietnam Drilling & Well Service Corporation (PV Drilling) ដែលមានមូលនៅប្រទេសវៀតណាម បានបញ្ជាក់ថា ខ្លួននឹងអនុវត្តកិច្ចសន្យា​ ក្នុងការខួងអណ្តូងថ្មីចំនួន៥ របស់ក្រុមហ៊ុនប្រេង Kris Energy ខណៈការខួងអណ្តូងប្រេងនៅកម្ពុជានេះ នឹងមានរយៈពេល ៣ ខែដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០២០ខាងមុខ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងខួងអណ្តូង សម្រាប់គម្រោង PV Drilling II នឹងចាប់ផ្តើមយុទ្ធនាការខួងរយៈពេល ១០០ ថ្ងៃនៅវៀតណាមចាប់ពីខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានវៀតណាម Vietnamplus ចុះផ្សាយកាលពីពេលថ្មីៗនេះ ។

ចាប់ពីខែសីហា ឆ្នាំ២០២០ ចំនួននៃការដេញថ្លៃសម្រាប់ការខួង យកប្រេងនៅឆ្នាំនេះនៅវៀតណាម ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ បានថមថយដោយមាន ឧបករណ៍ជណ្តើរខួងចំនួន ២៦ ក្នុងចំណោម ៦១ នៅក្នុងតំបន់ដែលមិនត្រូវបានប្រើប្រាស់។

ក្រុមហ៊ុន PV Drilling ក៏ជួបប្រទះនឹងការលំបាកដូចគ្នាដែរ នៅពេលដែលឧបករណ៍ខួងទាំង ២ របស់ PV Drilling II និង PV Drilling III ត្រូវបញ្ឈប់ប្រតិបត្តិការ នៅប្រទេសម៉ាឡេស៊ីចាប់ពីខែកក្កដា ឆ្នាំ២០២០ និងខែមិថុនា ឆ្នាំ២០២០ រៀងៗខ្លួន លឿនជាងផែនការ ក្នុងកិច្ចសន្យា។ ដូច្នេះក្រុមហ៊ុន PV Drilling នឹងតាមដានស្ថានភាព តំរូវការផ្គត់ផ្គង់ នៅលើទីផ្សារ ដើម្បីស្វែងរកកិច្ចសន្យាខួងថ្មី ដើម្បីបំពេញតាមគោលដៅ អាជីវកម្ម សម្រាប់ឆ្នាំនេះដែលត្រូវបានអនុម័ត នៅឯកិច្ចប្រជុំទូទៅរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុន PV Drilling បានឱ្យដឹងថា ឧបករណ៍ជណ្តើរសម្រាប់ខួងអណ្តូង អាចដំណើរការនៅឆ្នាំក្រោយ។ ក្នុងនោះចាប់ពីត្រីមាសទី ២ ឆ្នាំ២០២១ ស្ថានីយ៍ខួងអណ្តូងប្រេង PV នឹងចាប់ផ្តើមអនុវត្តកិច្ចសន្យារយៈពេលវែង ដែលបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនប្រេងប្រ៊ុយណេ សែលប្រេង (BSP) ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនទទួលបានកំណើនប្រចាំឆ្នាំ ៦៤ ភាគរយនៃ ប្រាក់ចំណូលសរុបក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះដល់ចំនួន ៣,១៨ ពាន់លានដុង (១៣៧,៥ លានដុល្លារអាមេរិក)។ ខណៈដែលប្រាក់ចំណេញ ក្រោយពន្ធរបស់ខ្លួនបានឈានដល់ ៨២ ពាន់លានដុងគឺខ្ពស់ជាងប្រាក់ចំណេញវៀតណាម ២២,២ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំកន្លងមក៕

ប្រភព ៖ propertyarea

Most Popular

To Top