សិង្ហបុរី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន NEC បានដាក់ឲ្យដំណើរការ នៅតំបន់អាស៊ីអាគ្នេយ៍ នូវប្រព័ន្ធឆែកឆេរសណ្ឋាគារ ដែលមិនតម្រូវឲ្យមានអន្តរកម្ម រាងកាយជាមួយបុគ្គលិក ចំពេលមានការ ឆ្លងរាលដាល នៃមេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Shinya Hashizume អ្នកនាំពាក្យទីស្នាក់ការកណ្តាល ប្រចាំតំបន់ របស់ក្រុមហ៊ុន នៅ city-state បាននិយាយថា ក្រុមហ៊ុនNEC Asia Pacific Pte Ltdរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចសន្យាទី ១ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យា ជីវមាត្រជាមួយសណ្ឋាគារ នៅសិង្ហបុរី ។
ភ្ញៀវអាចបំពេញនីតិវិធីចូល និងឆែកឆេររួមទាំងការទទួលកូនសោ កាត ដោយប្រើស្ថានីយបញ្ជរមើល លិខិតឆ្លងដែន និងស្គាល់មុខ។
អ្នកនាំពាក្យបាននិយាយថា ថ្លៃដើមនៃការតំឡើងបញ្ជរចំនួនពីរ និងសូហ្វវែរកំណត់អត្តសញ្ញាណជីវមាត្រ ចាប់ផ្តើមពីប្រហែល ៤ លានយ៉េន (៣៧.៦០០ ដុល្លារ) ។ លោកបានបន្ថែមថា ក្រុមជនជាតិជប៉ុនកំពុងពិភាក្សា ជាមួយប្រតិបត្តិករ សណ្ឋាគារជាច្រើនដើម្បីណែនាំប្រព័ន្ធនេះ ប៉ុន្តែលោកបានបដិសេធមិន ផ្តល់គោលដៅលក់ទេ។
លោក Yeo Jack Ming អនុប្រធានអង្គភាពសិង្ហបុរី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា “សណ្ឋាគារនៅក្នុងតំបន់ ដែលកំពុងធ្វើការ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ប្រឈមនឹងបញ្ហាលំបាក” ។ ប្រព័ន្ធត្រួតពិនិត្យចូល សម្រាប់ការគ្រប់គ្រងធាតុ ដែលមានប្រសិទ្ធភាព ៕ដោយ៖លី ភីលីព