អង់គ្លេស ៖ ការសិក្សា អំពីសំណាកផ្នូរ រាប់រយត្រូវបាន រកឃើញថា ដង្កូវពពួកប៉ារ៉ាស៊ីត អាចបណ្តាលឲ្យមនុស្សម្នាក់ ក្នុងចំណោម៤នាក់ រស់នៅអឺរ៉ុប ក្នុងយុគសម័យមជ្ឈឹម ដែលធ្វើឲ្យពួកវារស់នៅក្នុងខ្លួន មនុស្សយ៉ាងស្រួលបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ដង្កូវដែលអ្នកជំនាញស្គាល់ថា ជា Helminths និងរួមមានដង្កូវ និងដង្កូវស៊ីចំណីដោយ លួចយកសារធាតុចិញ្ចឹមពីប្រព័ន្ធផលិត របស់វាដែលអាចនាំឲ្យមានភាពទន់ខ្សោយ និងជំងឺ។ យោងតាម ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford ការរកឃើញនៃការសិក្សានេះ អាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគពពួកដង្កូវ ក្នុងប្រទេស ដែលនៅតែមានការរីករាលដាល ។
ការរីករាលដាលនៅក្នុងទ្វីបអ៊ឺរ៉ុប Helminths ត្រូវបានគេប៉ាន់ប្រមាណថា នឹងឆ្លងដល់ប្រជាជនប្រមា ណ ១,៥ ពាន់លាននាក់ នៅទូទាំងពិភពលោកនា ពេលបច្ចុប្បន្ននេះ។ ពពួកដង្កូវប៉ារ៉ាស៊ីត រីករាលដាល តាមរយៈពងរបស់វា ធ្វើឲ្យរាងកាយស្ថិតក្នុងលាមក និងអាចបំពុលដល់ដី និងទឹក ហើយផលប៉ះពាល់ របស់ពួកគេអាចមានចាប់ ពីរោគសញ្ញាស្រាល ៗ រហូតដល់កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ និងការចុះខ្សោយ នៃរាងកាយជាមួយ នឹងករណីក្រោយៗទៀត កើតមាន ចំពោះកុមារឆ្លងជំងឺនេះ ។
សម្រាប់ការសិក្សា របស់ពួកគេអ្នកជំនាញខាងជំងឺ ឆ្លង Adrian Smith នៃសាកលវិទ្យាល័យ Oxford និងសហសេវិកបានយក គំរូឆ្អឹងត្រគាក របស់មនុស្សចំនួន៥៨៩ ត្រូវបានគេកប់ នៅតាមទីតាំងអ៊ឺរ៉ុបចំនួន ៧ ផ្សេងគ្នា ដែលបានចុះកាលបរិច្ឆេទរវាងឆ្នាំ ៦៨០-១៧០០ ៕ ដោយ៖លី ភីលីព