បរទេស ៖ នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការងារ របស់លោក នាពេលថ្មីៗនេះ ។
កាសែត Washington Post បានធ្វើការហៅលោកថា ជារដ្ឋមន្ត្រីការបរទេសដ៏អន់បំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក ។ នៅក្នុងគំនិតយោបល់មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទនិពន្ធនាយក នៃកាសែតមួយនេះ គឺលោក Jackson Diehl បានចង្អុល ថាអ្នកការទូតជាន់ខ្ពស់ របស់ក្រុងវ៉ាស៊ីនតោនរូបនេះ មិនបានបំពេញ តាមតួនាទីឡើយហើយអ្នកការទូត អាជីពរាប់រយនាក់បានចាកចេញ ឬត្រូវបានបណ្តេញចេញ ជាបន្តបន្ទាប់ក្រោមការដឹកនាំ របស់គាត់។
លោកDiehl បានសរសេរទៀតថា សីលធម៌ របស់ក្រសួងការបរទេស គឺស្ថិតក្នុងកម្រិតទាប ជាប្រវត្តិសាស្រ្តមួយ ហើយតាមរយៈការដកស្រង់សំដី ការស្ទង់មតិ ដែលបង្ហាញថា មនុស្សដែលគិតថា មេដឹកនាំជាន់ខ្ពស់ នៃក្រសួងការបរទេសមិនបានរក្សាភាពស្មោះត្រង់ និងសុចរិតភាពខ្ពស់ គឺមានចំនួន កើនឡើងដល់ទៅ ៣៤ ភាគរយនៅចន្លោះឆ្នាំ ២០១៦ និង ២០១៩ ចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី