អាការៈគេងមិនលក់នេះ មនុស្សភាគច្រើន តែងតែប្រឈមមុខ ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀប នៃការកែប្រែអាការៈនេះ។ តើមានអ្វីខ្លះទៅ?
បរិស្ថាននៅជុំវិញខ្លួន អ្នកពិតជាសំខាន់ណាស់ ចំពោះដំណេករបស់អ្នក ។ ដូចនេះ អ្នកគួរតែគេងក្នុងបន្ទប់ដែលងងឹត និងស្ងប់ស្ងាត់ ទើបអ្នកអាចគេងលក់ស្រួល ។
នៅមុនពេលដែលអ្នកចូលគេង អ្នកមិនគួរលេងទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗទេ ព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់ នៅពេលដែលអ្នកលេងចាប់ពីមួយម៉ោងឡើងទៅ។
មុនគេងចំនួនពីមួយម៉ោង ទៅពីរម៉ោង អ្នកមិនគួរងូតទឹកក្តៅទេ ព្រោះវាអាចកាត់បន្ថយអត្រា នៃការគេងលក់របស់អ្នកបាន។
នៅមុនពេលដែលអ្នកគេង អ្នកមិនគួរញ៉ាំឆ្អែតពេក ហើយក៏មិនគួរឃ្លានពេកដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកពិបាកក្នុងការគេងបាន ។
នៅពេលដែលអ្នកគេងថ្ងៃត្រង់ អ្នកគួរតែគេងត្រឹម១០ ទៅ២០នាទីបានហើយ។ នៅពេលដែលអ្នកគេងយូរពេក វានឹងធ្វើឲ្យអ្នកគេងមិនលក់ឡើយនៅពេលយប់ ៕
ដោយ ៖ health