ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ ជាលើកដំបូង តាមប្រព័ន្ធអនឡាញ “Fina Online Swimming Coach Clinic ( Advanced Levels ) រៀបចំដោយសហព័ន្ធ ខ្មែរកីឡាហែលទឹក ប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បើកជាផ្លូវការហើយនៅសហព័ន្ធ។
លោក ហែម គិរីអគ្គលេខាធិការរបស់សហព័ន្ធ បានប្រាប់ឲ្យដឹងថា ការបណ្ដុះបណ្ដាលនេះ នឹងមានរយៈពេល៤ថ្ងៃពីថ្ងៃទី១ ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ វគ្គនេះឧទ្ទេសនាម ដោយគ្រូបង្វឹកចក្រភពអង់គ្លេស ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ។
លោកបានបន្តថា លោកJames Richards ដែលជាគ្រូឧទ្ទេស នឹងធ្វើការឧទ្ទេសនាម ពីប្រទេសអង់គ្លេសមកតែម្ដង ហើយសហព័ន្ធនឹងរៀបចំបន្ទប់សិក្សា តាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរការវគ្គនេះ ។សិក្ខាកាម ត្រូវសិក្សាមានចំនួន១៩រូប ក្នុងនោះនារី២រូប និង២រូប មកពីគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ។
សហព័ន្ធបានស្នើសុំវគ្គសិក្សានេះ ទៅសហព័ន្ធអន្តរជាតិ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដែលពេលនេះ ទើបគេផ្ដល់ឲ្យកម្ពុជា ។ សិក្សាកាមដែលអាចចូលសិក្សាវគ្គនេះ បានសុទ្ធតែធ្លាប់ឆ្លងកាត់ វគ្គសិក្សាកម្រិតបឋម និង កម្រិតមធ្យម ព្រោះនេះជាវគ្គកម្រិតខ្ពស់៕ ដោយ៖លី ភីលីព