អង់គ្លេស៖ យោងតាមការសិក្សាថ្មី បានបង្ហាញថា ប្រសាទថ្មបុរាណ Stonehenge មានសូរស័ព្ទដូចជា រោងកុនសម័យថ្មី ដោយនិយាយថា អ្នកស្រាវជ្រាវ ដែលបានបង្កើតគំរូព្រីនខ្នាតធំ 3D នៃវិមានបុរាណ ហើយបានរកឃើញវា នឹងមានសំឡេងបន្លឺកាន់តែខ្លាំងឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេស បានប្រើគំរូខ្នាតដើម្បីសិក្សាពីសូរស័ព្ទ នៃវិមានអាថ៌កំបាំងបានសាងសង់ ប្រហែល ៤០០០ ឆ្នាំមកហើយ នៅពេលដែលថ្មទាំង១៥៧ នៅដដែល។ ដើម្បីប៉ាន់ប្រមាណទីតាំងដើម និងរូបរាងរបស់ថ្មទិន្នន័យ បានស្កេនដោយឡាស៊ែរ នៃការកំណត់រចនាសម្ព័ន្ធសម័យទំនើប របស់Stonehenge ត្រូវបានផ្សំជាមួយនឹងភស្តុតាង ខាងបុរាណវិទ្យានៃប្លង់ដើមរបស់វា ហើយក្រុមការងារបានរកឃើញថា វាដូចជារោងកុនជាងកន្លែងបើកខ្យល់។
វាមិនទំនងថា ជនជាតិអង់គ្លេសសម័យបុរាណ Neolithic មានគំនិតបែបនេះទេ នៅពេលពួកគេសាងសង់ Stonehenge នៅសហវត្សទី ៣ មុនគ.ស ប៉ុន្តែអ្នកស្រាវជ្រាវជឿថា ពួកគេនឹងបានទាញយក ផលប៉ះពាល់សំឡេងនៅពេលច្រៀង ឬនិយាយ៕ ដោយ៖លី ភីលីព