សេនហ្វ្រេនស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc បានស្នើសុំឲ្យ អ្នកផ្គត់ផ្គង់ផលិតទូរស័ព្ទiPhone យ៉ាងតិចចំនួន៧៥លានគ្រឿងសម្រាប់ iPhone 5G នៅចុងឆ្នាំនេះ រួមជាមួយម៉ូដែល Apple Watch ស៊េរីថ្មី iPad Air និង HomePod តូចជាងមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
របាយការណ៍បាននិយាយ ដោយដកស្រង់សម្ដី មនុស្សធ្លាប់ស្គាល់ពីបញ្ហានេះថា ក្រុមហ៊ុនរំពឹងថា ការនាំចេញទូរស័ព្ទ iPhone ជំនាន់ថ្មីទាំងនេះនឹងឈានដល់ ៨០លានគ្រឿង នៅឆ្នាំ២០២០ ។ ក្រុមហ៊ុន Apple មានបំណងដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៤ ម៉ូដែលនៅខែក្រោយ ជាមួយនឹងល្បឿនឥតខ្សែ 5G ការរចនាប្លែក និងជម្រើសអេក្រង់កាន់តែទូលំទូលាយ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការបន្ថែមទូរស័ព្ទតម្លៃទាប ត្រូវបានគេរំពឹងថា នឹងត្រូវដឹកជញ្ជូនឆាប់ ជាងឧបករណ៍ Pro ។ ក្រុមហ៊ុន Apple ក៏កំពុងរៀបចំនូវ iPad Air ថ្មីមួយ មានអេក្រង់ស្រដៀង នឹងគែមរបស់ iPad Pro ដូចជា Apple Watch ជំនាន់ថ្មីចំនួន ២ និងកាសស្តាប់ត្រចៀកដំបូង នៅខាងក្រៅម៉ាក Beats ។
ក្រុមហ៊ុននេះ ក៏កំពុងបង្កើតប្រអប់ Apple TV ថ្មី ដែលមានប្រព័ន្ធដំណើរការលឿនជាងមុន សម្រាប់ការធ្វើឲ្យប្រសើរឡើងនៃហ្គេម និងការបញ្ជាពីចម្ងាយ ទោះបីជាវាមិនត្រូវបានបញ្ជូន ដល់ឆ្នាំក្រោយក៏ដោយ៕ ដោយ៖លី ភីលីព