ព្រឹត្តិការណ៍

ខេត្តភាគខាងជើងប្រទេសជប៉ុន ត្រៀមនឹងទទួលរងការវាយប្រហារ យ៉ាងខ្លាំងដោយព្យុះទីហ្វុង

តូក្យូ៖  ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះទីហ្វុងដ៏ខ្លំាងក្លាមួយនឹងបោកបក់មកពីតំបន់ ណាហ្គាសាគី ឆ្ពោះមកកាន់ខេត្តដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុនដែលស្ថិតនៅភាគខាងជើង គឺកោះ Kyushu ។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន (JMA)បានឲ្យដឹងថា ព្យុះទីហ្វុង Maysak បានបោកបក់មកលើទឹកជប៉ុន នៅខេត្ត អូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុនរួចហើយ និងបានបង្កឲ្យមានអ្នករងរបួស៨នាក់ ហើយបានរំកិលខ្លួនទៅកាន់តំបន់ភាគខាងជើង ដែលមានល្បឿនយឺត១៥គីឡូម៉ែត្រក្នុង១ម៉ោង ។

យោងតាមទីភ្នាក់ងារខាងលើបានបញ្ជាក់ថា ព្យុះដ៏ខ្លាំងក្លានេះ មានសម្ពាធទាប៩៤០ហិកតូប៉ាស្គាល់ និងមានល្បឿនរហូតដល់១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។

ទីភ្នាក់ងារ JMA បានឲ្យដឹងថា ព្យុះទីហ្វុង Maysak  នឹងទំនងជាងបន្តដំណើរពីគន្លងភាគខាងជើងឆ្ពោះទៅមុខទៅតំបន់ភាគខាងជើងនៃកោះ Kyushu នៅថ្ងៃព្រហស្បតិ៍ ដោយស្ថានភាពមិនឋិតថេរឡើយ នៅក្នុងតំបន់ភាគខាងលិចប្រទេសជប៉ុន ដែលនាំឲ្យមានព្យុះផ្គររន្ទះ និងជំនន់ទឹកភ្លៀងកើតឡើងថែមទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top