សុខភាព និង ផ្លូវភេទ

មិនចង់ឲ្យផ្តាសាយ វិធីនេះជួយអ្នកបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀប ដែលធ្វើឲ្យជំងឺផ្តាសាយ មិនងាយមករកអ្នក។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំទឹកដោះគោជូរបាន ព្រោះនៅក្នុងនោះមានសារធាតុ ដែលអាចជួយធ្វើឲ្យអ្នកមិនងាយជួប នឹងជំងឺផ្តាសាយនោះទេ ។
អ្នកគួរតែឡើងជណ្តើរជើង ឲ្យច្រើនជាងជិះជណ្តើរយន្ត ព្រោះមានតែការបញ្ចេញកម្លាំងច្រើននោះទេ ទើបធ្វើឲ្យអ្នកមានសុខភាពល្អ។

អ្នកមិនគួរទុកក្រចកវែងនោះទេ ព្រោះវាអាចផ្ទុកមេរោគក្នុងនោះដែលអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្តាសាយបាន។ ដូចនេះ អ្នកគួរតែកាត់វាឲ្យរាងខ្លី ទើបមិនងាយជួបនឹងជំងឺផ្តាសាយបាន។

អ្នកគួរតែហាត់ប្រាណដោយដើរលឿន ចំនួន៥ដងក្នុងមួយថ្ងៃ ហើយក្នុងម្តងចំនួន៣០នាទី ព្រោះការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកមិនងាយ ប្រឈមមុខនឹងជំងឺ ផ្តាសាយនោះទេ។
អ្នកគួរតែគេងឲ្យគ្រប់ម៉ោង ដោយចូលគេងពីព្រលឹម ទើបអាចធ្វើឲ្យអ្នកមិនងាយផ្តាសាយ ។

អ្នកគួរតែចៀសពីអាហារ បំពងទាំងឡាយ និងអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ទើបអាចធ្វើឲ្យអ្នកអាចដេញ ជំងឺផ្តាសាយចេញបាន៕
ដោយ ៖ health

Most Popular

To Top