សុខភាព និង ផ្លូវភេទ

ចំនុចត្រូវប្រយ័ត្ន ពេលចាក់ថ្នាំការពារឱ្យកូន

ការចាក់ថ្នាំការពារឱ្យកូនគឺជារឿង ដែលអ្នកម្តាយគួរតែនាំកូនទៅចាក់ជាចាំបាច់ ព្រោះវាអាចជួយការពារកូនពីជំងឺផ្សេងៗបាន ជាពិសេសទារកដែលទើប នឹងកើត ត្រូវតែចាក់ឱ្យបានទៀងពេល ដូចនេះនៅពេលដែលចាក់ តើអ្នកគួរតែប្រយ័ត្នពីចំនុចអ្វីខ្លះទៅ?

  1. នៅពេលដែលកូនមិនស្រួលខ្លួន ឬមានអាការៈគ្រុនក្តៅ អ្នកមិនត្រូវនាំកូនទៅចាក់ឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន ដូចនេះអ្នកត្រូវតែចាំដល់សុខភាពកូនល្អសិនទើបនាំគេទៅចាក់។
  2. មានថ្នាំការពារខ្លះត្រូវតែចាក់ច្រើនដងទើបបាន ប៉ុន្តែបើកូនមានប្រតិកម្មជាមួយថ្នាំដែលចាក់នោះ អ្នកត្រូវតែឈប់ចាក់ឱ្យកូនភ្លាម។
  3. ក្រោយពេលដែលកូនចាក់រួច អ្នកត្រូវតែឱ្យកូននៅមន្ទីរពេទ្យចំនួនពី១៥ទៅ៣០នាទីសិន ដើម្បីសង្កេតមើលថាតើកូនមានប្រតិកម្មឬទេ បើមាននោះអ្នកអាចនាំកូនជួបគ្រូពេទ្យបានទាន់ពេល។
  4. មានថ្នាំការពារខ្លះ ក្រោយពេលដែលចាក់រួច២ទៅ៣ថ្ងៃ កូនអាចមានអាការៈក្តៅខ្លួន ឬឡើងកន្ទួរក្រហម ដូចនេះអ្នកត្រូវតែប្រយ័ត្នពីអាការៈទាំងនេះ ទើបកូនគ្មានបញ្ហាសុខភាព។
  5. ក្រោយពេលដែលចាក់រួច កូនអាចនឹងមានអាការៈនៅមិនសុខ ដែលអាចធ្វើឱ្យកូនយំហើយរករឿង ច្រើនដូចនេះអ្នកត្រូវតែលួងកូនឱ្យបានល្អ ហើយមិនត្រូវស្តីបន្ទោស ឬវ៉ៃគេឡើយ។
  6. នៅពេលដែលកូនចាក់ថ្នាំរួច វាអាចធ្វើឱ្យកន្លែងចាក់នោះមានលក្ខណៈក្រហម ឬរឹង ដូចនេះអ្នកអាចយកទឹកកកមកស្អំឱ្យកូនបាន ដោយប្រើកម្លាំងថ្នមៗ មិនត្រូវប្រើកម្លាំងសង្កត់ពីលើឡើយ ទើបវាមិនធ្វើឱ្យកូនឈឺ ហើយមានអាការៈធូរស្រាលជាមុន៕  ប្រភព៖health

Most Popular

To Top