ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានប្រារព្វពិធីខួបលើកទី២០ នៃកីឡាតេក្វាន់ដូWT ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៤-២០២០ “Taekwondo Day” នាថ្ងៃទីទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅអាគារទីលានខេមរសហព័ន្ធប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ដោយមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាង១០០នាក់ ។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំ សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT បានចូលរួម “Taekwondo Day” ស្របពេលដែលប្រទេស មានប្រភេទតេក្វាន់ដូ WTក៏ដោយចូលរួមដែរ ។ ក្នុងឳកាសនោះយើងនាំគ្នាសម្តែងមេគុន ដើម្បីអបអរសាទរ ដោយមាន សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាង១០០នាក់ ។
លោកបានបន្តថា ចំពេលដែលខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានរៀបចំការប្រកួតធ្វើតេស្តិ៍ ប្រចាំខែកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ក្រុមជម្រើសជាតិ ទាំងឈុតធំ និងថ្នាល ព្រមទាំងអនុញ្ញាតិឲ្យកីឡាករ-កីឡាការិនីតេក្វាន់ដូ WTតាមបណ្តាលក្លិប ។ដោយ៖លី ភីលីព