ព្រឹត្តិការណ៍

ប្រសិតនុយក្លេអ៊ែជប៉ុន និងកូរ៉េខាងត្បូង ព្រមព្រៀងសហការគ្នា ស្តីពីកូរ៉េខាងជើង

បរទេស៖ ប្រសិតនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រម្សិលមិញនេះ និងបានព្រមព្រៀងគ្នាធ្វើសហប្រតិបត្តិការ លើបញ្ហាកូរ៉េខាងជើង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ 

យោងតាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាគ្នារវាងប្រសិតនុយក្លេអ៊ែរបស់ប្រទេសទាំងពីរនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសកូរ៉េខាងជើង ជំរុញឲ្យសមាជិកគណបក្សពលករកូរ៉េ ត្រូវប្រឈមមុខស្វែងរកដំណោះស្រាយ ឬក៏ឲ្យអនុវត្តគោលនយោបាយបក្ស។ 

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា មន្ត្រីចរចាកូរ៉េខាងត្បូង លោក Lee Do-hoon និងសមភាគីជប៉ុន លោក Shigeki Takizaki បានប្រារព្ធធ្វើជំនួបជាក់ស្តែងមួយ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង និងបានសម្រេចចិត្តបន្តកិច្ចសហប្រតិបត្តិការដែលកំពុងតែមាន៕ 

Most Popular

To Top