បច្ចេកវិទ្យា

យាន Mars របស់ណាសាថតជាប់ រូបភាពបិសាចធូលី នៅពេលវាធ្វើដំណើរ ពាសពេញផ្ទៃ នៃភពក្រហម

អាមេរិក៖ រូបភាពស៊េរីថ្មីដែលបានបញ្ជូនមកផែនដី ដោយានអវកាស Curiosity rover របស់អង្គការអវកាសណាសានៅលើភពព្រះអង្គារបង្ហាញពីបិសាចធូលីវិល នៅពេលវាពត់ពាសពេញផ្ទៃនៃភពក្រហមនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យានអវកាស Curiosity Rover របស់ណាសាបានធ្វើដំណើរឆ្លងកាត់រណ្តៅដីក្រហូង Gale អស់រយៈពេល ៨ ឆ្នាំមកហើយដោយធ្វើការពិសោធន៍ និងបញ្ជូនរូបភាពដែលនៅសេសសល់ទៅកាន់ផែនដី។ ក្រាលថ្ម Gale កំពុងឆ្លងកាត់រដូវដែលមានខ្យល់បក់ខ្លាំង បណ្តាលឲ្យមានធូលីនៃការបង្កើតខ្យល់ បក់លឿនពីធូលីដី។

យោងទៅតាមអ្នកស្រាវជ្រាវ របស់អង្គការណាសាបានសិក្សាពីបាតុភូតអាកាសធាតុនៅលើភពព្រះអង្គារ ដែលយើងអាចមើលឃើញនៅលើផែនដីផងដែរ អាចជួយឲ្យយើងយល់ពីរដូវកាលនៅលើភពក្រហម។ អង្គការណាសាមិនបានបញ្ជាក់ពីទំហំនៃមារធូលីនោះទេ ព្រោះវានៅឆ្ងាយពេកសម្រាប់ការវាស់វែងត្រឹមត្រូវ ប៉ុន្តែយានអវកាសធ្វើដំណើរជុំវិញអាកាសបានឃើញថា មានកម្ពស់ដល់ទៅ ១២ ម៉ាយល៍។

វាស្ទើរតែរដូវក្តៅនៅលើភពព្រះអង្គារហើយ ដោយសារតែផ្ទៃខាងលើនៃរណ្ដៅដី Gale កំពុងឡើងកម្ដៅ ហើយកម្ដៅនេះចាប់ផ្តើមពីដើមនិទាឃរដូវរហូតដល់រដូវ Martian ។ នៅពេលផ្ទៃខាងលើក្តៅល្មមវាបណ្តាលឲ្យមានរាងប៉ោង ហើយវេនបង្កើតជាខ្យល់បក់យ៉ាងលឿនដែលព័ទ្ធជុំវិញស្នូល សម្ពាធទាបដូចនៅលើផែនដីដែរ៕

Most Popular

To Top