ព្រឹត្តិការណ៍

កូរ៉េខាងជើង អាចកំពុងត្រៀម តេស្តមីស៊ីលបាញ់ ពីនាវាមុជទឹក

បរទេស៖ ក្រុមអ្នកវិភាគសហរដ្ឋអាមេរិកមួយក្រុម បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា រូបភាពកន្លែងធ្វើនាវាកូរ៉េខាងជើង ដែលបានពីផ្កាយរណប បានបង្ហាញឲ្យឃើញនូវសកម្មភាពដែលអាចជាការត្រៀមរៀបចំ សម្រាប់ការតេស្តសាកល្បងមីស៊ីលផ្លោងបាញ់ពីនាវាមុជទឹករយៈចម្ងាយវាយប្រហារមធ្យម។ 

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ បាននិយាយថា រូបភាពដែលខ្លួនបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្តីពីកន្លែងធ្វើនាវា Sinpo របស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញនូវនាវាជាច្រើនគ្រឿង ស្ថិតនៅក្នុងអាងទូកសុវត្ថិភាព ដែលជាទូកមួយមានលក្ខណៈស្រដៀងទៅនឹងទូកដែលធ្លាប់ប្រើប្រាស់ទាញយកជើងទម្រតេស្តជុមទឹក ចេញទៅសមុទ្រ។ 

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីខែតុលាឆ្នាំមិញថា ខ្លួនបានជោគជ័យក្នុងការបាញ់តេស្តសាកល្បងមីស៊ីល Pukguksong-3 ដែលជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មីមួយ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទប់ទល់ការគម្រាមកំហែងពីខាងក្រៅ និងជំរុញបង្កើនកិច្ចការពារខ្លួនឯង៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top