តូក្យូ៖ នៅពេលប្រទេសជប៉ុន ពិចារណាធ្វើបច្ចុប្បន្នភាពគោលនយោបាយការពារមីស៊ីលរបស់ខ្លួនរួមទាំងសំណើ ដើម្បីអនុម័តសមត្ថភាពវាយប្រហារមូលដ្ឋានរបស់សត្រូវ ដើម្បីរារាំងការវាយប្រហារ អ្នកជំនាញព្រមានថា ការសម្រេចចិត្តនេះ អាចនឹងបង្កើនភាពតានតឹងនៅអាស៊ីបូព៌ានិងការតបតវិញចំពោះប្រទេសខ្លួន។
គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកាលពីខែមុន បានស្នើឲ្យប្រទេសជប៉ុនពិចារណា“ ភាពមានសមត្ថភាពក្នុងការស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលផ្សេងទៀត សូម្បីតែនៅក្នុងទឹកដីរបស់គូប្រជែង” ដែលជាការលើកឡើងដ៏ចម្រូងចម្រាសមួយទាក់ទងនឹងរដ្ឋធម្មនុញ្ញនៃការបោះបង់ចោលសង្គ្រាមរបស់ជប៉ុន និងគោលនយោបាយផ្តោតលើវិស័យការពារជាតិរបស់ខ្លួន។
លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យមានការពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើសំណើនេះ មុនពេលលោកចុះចេញពីតំណែងនៅចុងខែនេះ ហើយលោក Yoshihide Suga ដែលជាដៃស្តាំ និងជាអ្នកនាំមុខខាងមុខរបស់លោកអាបេ ក្នុងការប្រជែងដើម្បីទទួលតំណែងជាប្រធាន LDP និងជានាយករដ្ឋមន្រ្តីរបស់ប្រទេស គឺស្ទើរតែប្រាកដ ដើម្បីធ្វើតាមជំហររបស់លោកអាបេ៕
ដោយ ឈូក បូរ៉ា