នៅថ្ងៃសៅរ៍នេះគ្រូបង្វឹកសញ្ជាតិប៉ូឡូញលោក Jerzy Brzeczek នៅតែបានធ្វើការលើកឡើងនិងសាទរចំពោះក្រុមរបស់លោកបន្ទាប់ពីបានរងបរាជ័យ ១-០ ក្នុងពេលប្រកួតជាមួយក្រុមហូឡង់ក្នុងព្រឹត្តិការណ៍ UEFA Nations League កាលពីថ្ងៃសុក្រយប់មិញ។
កីឡាករ Steven Bergwijn បានរកគ្រាប់បាល់បញ្ចូលទីតែមួយគត់នៅក្នុងការប្រកួតនៅនាទី ៦១ ដោយការស៊ុតចេញពីចម្ងាយឆ្ងាយ។
បន្ទាប់ពីបានបំបែកពងមាន់បានហើយនោះ ក្រុមរបស់លោក Dwight Lodeweges បានគ្រប់គ្រងបាល់បានយ៉ាងច្រើននៅការប្រកួតនៅឯកីឡាដ្ឋាន Johan Cruyff Arena ក្នុងទីក្រុង Amsterdam ដោយលទ្ធផលប៉ូឡូញអាចត្រឹមតែស៊ុតចេញបានតែម្តងគត់។
បន្ទាប់ពីការបរាជ័យលោក Brzeczek បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើល ដោយសរសើរក្រុមរបស់គាត់យ៉ាងខ្លាំងទៅវិញ។លោកបាននិយាយថា នៅតំបន់ប្រយុទ្ធប៉ូឡូញមានសកម្មភាពល្អអាចរកបានឧិកាសខ្លះ ដែរប៉ុន្តែមួយគ្រាប់ដ៏ល្អរបស់ Piatek បានត្រឹមជួយសង្គ្រោះដោយ អ្នកចាំទីហូឡង់ Cillessen ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី