ព្រឹត្តិការណ៍

មេទ័ពឥណ្ឌា៖ ការពិភាក្សាអាច ដោះស្រាយជម្លោះ ព្រំដែនជាមួយចិន

បរទេស៖ អគ្គមេបញ្ជាការកងទ័ពឥណ្ឌា លោក Manoj Mukund Naravane បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានទំនុកចិត្តថា ជម្លោះព្រំដែនដែលកំពុងតែកើតមានជាមួយប្រទេសចិន នៅតំបន់ជួរភ្នំហិមាល័យភាគខាងលិច អាចនឹងត្រូវដោះស្រាយបាន តាមរយៈការពិភាក្សាគ្នា។ 

នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់ Ladakh ជាទីដែលកងទ័ពមកពីប្រទេសមានអាវុធនុយក្លេអ៊ែទាំងពីរ មានការប្រឈមមុខដាក់គ្នាអស់រយៈកាលជាច្រើនខែនោះ លោក Manoj Mukund Naravane  បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI  យ៉ាងដូច្នេះថា “យើងប្រាកដចិត្តថា បញ្ហានឹងអាចដោះស្រាយបានទាំងស្រុង តាមរយៈកិច្ចពិភាក្សាគ្នា”។ 

ដោយពោលសំដៅដល់បន្ទាត់តំបន់គ្រប់គ្រង ដែលជាព្រំដែនស្ថិតនៅខាងដែលប្រទេសឥណ្ឌាដាក់ពង្រាយកងទ័ពបន្ថែម ដើម្បីទប់ទល់ការប៉ុនប៉ងឈ្លានពានណាមួយពីប្រទេសចិននោះ លោកអគ្គមេបញ្ជាការកងទ័ពឥណ្ឌារូបនេះ បានថ្លែងដូច្នេះទៀតថា “ស្ថានភាពនៅតាមតំបន់ខ្សែបន្ទាត់ LAC  គឺមានភាពតានតឹឹងតិចតួចប៉ុណ្ណោះ”៕

Most Popular

To Top