អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea ម្នាក់នៅថ្ងៃនេះបានធ្វើការលើកឡើងថាកីឡាករខ្សែប្រយុទ្ធ Olivier Giroud នឹងនៅតែមានតួនាទីសំខាន់ក្នុងតំណែងប្រយុទ្ធនារដូវកាលក្រោយទោះបីជាមានកីឡាករ ចំណូលថ្មីជាច្រើនក្តី។
Timo Werner នឹងត្រូវការពេលវេលាយ់ាងហោចណាស់៦ខែមុនពេលដែលគាត់អាច សម្រប់ខ្លួនបានល្អជាមួយនឹងក្លឹបតោខៀវ Chelsea ព្រមទាំងមិត្តរួមក្លឹបផងនេះបើយោងតាមការអះអាងរបស់លោក Floyd Hasselbainkដូចនេះ តំណែងទី១របស់ Giroud នឹងមិនមានបញ្ហាធំដំឡើយ។
កីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យ២៤ឆ្នាំរូបនេះ រកបានគ្រាប់បាល់ដំបូងនៅក្នុងការបង្ហាញខ្លួនដំបុងឲ្យ Chelsea ក្នុងរយៈពេល៤នាទីប៉ុណ្ណោះបន្ទាប់ពីបានប្តូរចូលក្នុងការ ប្រកួតមិត្តភាពជាមួយនឹង Brighton ប៉ុន្តែលោក Hasselbaink បានបញ្ជាក់ថាដូចជា Aubameyang នៅ Arsenal ដែរដែល Werner ពិតជាត្រូវកាលពេលវេលាដើម្បីសម្របខ្លួន៕
ប្រែសម្រួល៖ស៊ុនលី