ព័ត៌មានអន្តរជាតិ

ជប៉ុនប្រាប់អាមេរិក ពីផែនការដែលខ្លួន ចង់ផលិតនាវាចម្បាំងបំពាក់មីស៊ីល និងប្រព័ន្ធរ៉ាដា

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចាត់ទុកការបង្កើតនាវាឯកទេស ដើម្បីប្រឆាំងនឹងមីស៊ីលផ្លោង ជាជម្រើសមួយ ដែលអាចទទួលយកបានបំផុត ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាដែលត្រូវបានបំពាក់ ដោយប្រព័ន្ធរ៉ាដានិងកាំជ្រួចមីស៊ីល ដែលបានកំណត់ដំបូង សម្រាប់ Aegis Ashore ដែលមុខងាររបស់វា ត្រូវបានកំណត់ចំពោះកាំជ្រួចមីស៊ីលផ្លោង នឹងមានតម្លៃថោក ជាងការបន្ថែមនាវាពិឃាត ដែលបំពាក់ដោយឧបករណ៍ Aegis ដែលអាចឆ្លើយតប ទៅនឹងការវាយប្រហារពីយន្ដហោះចម្បាំង និងនាវាមុជទឹកផងដែរ។ នេះបើតាមប្រភពបាននិយាយ។

ផែនការនេះ បានលេចចេញ នៅពេលដែលនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយ នៅពាក់កណ្តាលខែកញ្ញា ដើម្បីពន្យល់ពីជំហររបស់រដ្ឋាភិបាល ទៅលើការការពារមីស៊ីល រួមទាំងលទ្ធភាព ដែលជប៉ុនទទួលបានសមត្ថភាព វាយប្រហារប្រឆាំងនឹងមូលដ្ឋានមីស៊ីល នៅក្នុងប្រទេសដទៃទៀត ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូ ព្យាយាមពិនិត្យមើលឡើងវិញ របស់ខ្លួនគោលនយោបាយសន្តិសុខ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top