ព័ត៌មានអន្តរជាតិ

TikTok ដោះស្រាយបញ្ហា គម្លាតតូចចង្អៀត រវាងទីក្រុងប៉េកាំង និងស្ថាបនិក ក្រុមហ៊ុន ByteDance លោក Zhang Yiming

ទីក្រុងប៉េកាំង ៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានតាំងខ្លួនជាសហគ្រិនអ៊ីនធើណេត ពិភពលោកមួយភាគធំ ដោយបានចូលរួមគាំទ្រ ពីរដ្ឋាភិបាលចិន ប៉ុន្តែសហរដ្ឋអាមេរិក តម្រូវការក្នុងការលក់ TikTok របស់លោកកំពុងសាកល្បងព្រំដែន ជាមួយទីក្រុងប៉េកាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រភពមួយដឹងច្បាស់ ពីស្ថានការណ៍បានប្រាប់ថា កាលពីមួយឆ្នាំមុនក្រុមហ៊ុន ByteDance ត្រូវបានរដ្ឋាភិបាលចិនចូលទៅជិត ដើម្បីផ្តល់ជំនួយនៅពេល TikTok ជាកម្មវិធីវីដេអូខ្លីមួយ មានការតាមដានយ៉ាងខ្លាំង ក្នុងចំណោមយុវវ័យនៅទូទាំងពិភពលោក ប្រឈមមុខ នឹងបញ្ហានយោបាយ ក្នុងប្រទេសឥណ្ឌា ។ ប៉ុន្តែក្រុមហ៊ុនបានបញ្ជូន តែបុគ្គលិកពាក់កណ្ដាល ដើម្បីជួបជាមួយមន្រ្តីរដ្ឋាភិបាល ដែលជាសញ្ញាបង្ហាញថា ក្រុមហ៊ុនចង់ទៅតែម្នាក់ឯង ។

លោក Yiming មានអាយុ ៣៨ ឆ្នាំដែលបានដើរ លើមាគ៌ាខុសប្លែកពីឧកញ៉ាបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងទៀត បានផ្លាស់ប្តូរស្នៀត កាលពីខែសីហា នៅពេលប្រធានាធិបតី Donald Trump បានគំរាមហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក លើកលែងតែវាត្រូវបានលក់ ទៅឲ្យសហរដ្ឋអាមេរិក ។

ប្រភព២ ដឹងអំពីបញ្ហានេះបាននិយាយថា ក្រុមការងាររបស់លោក Yiming បានស្វែងរកការប្រជុំក្នុងនាមលោក ជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន គឺលោក Cui Tiankai ។ ប្រភពពីរដ្ឋាភិបាល និងឧស្សាហកម្មបានប្រាប់ថា នៅពេលលោក Yiming សង្ឃឹមថា មានតែការជជែកក្រៅផ្លូវការ ជាមួយលោកឈួយ ដើម្បីស្វែងរកដំបូន្មានវិធីសាស្រ្ត របស់លោកត្រូវបានគេមើលឃើញថា ជារបត់មួយ ។

ស្ថានទូតបានដឹកនាំក្រុម ByteDance ទៅកាន់ក្រសួងការបរទេស នៅទីក្រុងប៉េកាំង ទោះបីជាមិនមានកិច្ចពិភាក្សា តទៅទៀតហើយ លោក Cui និងលោក Zhang មិនបាននិយាយក៏ដោយ ក៏រដ្ឋាភិបាលចិន បានបកស្រាយវិធីសាស្រ្តនេះ ជាសញ្ញាមួយបង្ហាញថា ByteDance បើកចំហចំពោះជំនួយ ៕ដោយ៖លី ភីលីព

Most Popular

To Top