បរទេស៖សារព័ត៌បរទេសនៅថ្ងៃនេះបានសរសេរថាក្រុមហ៊ុន Airbus បានសម្រេចក្នុងការប្រែក្លាយឧទ្ធម្ភាគចក្រប្រភេទ H160 របស់ខ្លួនទៅជាឧទ្ធម្ភាគចក្រប្រណីត សម្រាប់អាជីវកម្មឬប្រើប្រាស់ជាលក្ខណៈឯកជន ប្រភេទថ្មីដែលនឹងមានឈ្មោះថា ACH160 ។
ឧទ្ធម្ភាគចក្រថ្មីរបស់ Airbus គឺជាឧទ្ធម្ភាគច្របច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន។ វាត្រូវបានក្រុមហ៊ុនអះអាងនឹងមានតម្លៃរហូតទៅដល់ ១៤លានដុល្លារ ក្នុងមួយគ្រឿងនិងអាចផ្ទុកអ្នកធ្វើដំណើរសរុបចំនួន ១០នាក់ ហើយលើសពីបនេះវានឹងអាចចាប់ផ្តើមទទួលការកម្ម៉ង់ទិញចាប់ពីចុងឆ្នាំ នេះហើយ។
មកដល់ពេលនេះក្រៅតែពីអតិថិជនរបស់ខ្លួន ដែលភាគច្រើននៅប្រទេសអ៊ីតាលីហើយនោះក្រុមហ៊ុនក៏បានទទួលការកម្ម៉ង់ទិញ នូវប្រភេទឧទ្ធម្ភាគចក្រថ្មីនេះពីប្រទេសចំនួន ៨ ផ្សេងទៀត នៅអ៊ឺរ៉ុបបូករួមទាំងប្រទេសចិនប្រទេសនៅអាស៊ីអាគ្នេយ៍ និងទាំងប្រទេសអាមេរិកឡាទីន និងអាមេរិកខាងជើងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី