ព័ត៌មានអន្តរជាតិ

យោធាឥណ្ឌា សុំឲ្យកងទ័ពចិន ពិនិត្យថា តើបានចាប់ខ្លួនពលរដ្ឋ ស៊ិវីលឥណ្ឌា ដែលកំពុងបន្តបាត់ខ្លួនឬអត់

បរទេស៖ នៅថ្ងៃចន្ទនេះអ្នកនាំពាក្យ កងទ័ពឥណ្ឌា បានធ្វើការស្នើសុំសមភាគីចិន របស់ខ្លួនប្រសិនបើជនស៊ីវិល ៥ នាក់ ដែលបានបាត់ខ្លួនពី ព្រំដែនខាងកើត កាលពីថ្ងៃមុន ស្ថិតនៅក្នុងការឃុំឃាំង ពួកគេឬក៏យ៉ាងណា។

ទំនាក់ទំនង រវាងប្រទេសយក្សអាស៊ី ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ បានឈានដល់កម្រិតទាប មិនធ្លាប់មានរាប់ទសវត្ស មកហើយនៅក្រោយការប៉ះទង្គិចគ្នា នៅព្រំដែនហិម៉ាឡៃ ភាគខាងលិច កាលពីខែមិថុនា ដែលបានបណ្តាលឲ្យទាហានឥណ្ឌា ២០ នាក់បាត់បង់ជីវិ។

គួរឲ្យដឹងដែរថា ចាប់តាំងពីពេលនោះមកភាគីទាំងសងខាង បានបង្កើនការឃ្លាំមើលព្រំដែន របស់ពួកគេដែលមិនមានស្ថេរភាព ដែលមានប្រវែងដល់ទៅ៣៤៨៨ គីឡូម៉ែត្រ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top