បច្ចេកវិទ្យា

Samsung ឈ្នះការបញ្ជាទិញ របស់ក្រុមហ៊ុន Verizon លើបណ្តាញ 5G ក្នុងតម្លៃទឹកប្រាក់៦,៦ ពាន់លានដុល្លារ

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងទឹក ៦,៦ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ឧបករណ៍ បណ្តាញ 5G ដល់ក្រុមហ៊ុន Verizon នៅសហរដ្ឋអាមេរិក ដោយពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារយុទ្ធសាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូងមួយនេះ បាននិយាយថា កិច្ចព្រមព្រៀងដ៏ធំសម្បើមនេះស្មើនឹង ៣,៤ ភាគរយនៃការលក់សរុបរបស់ខ្លួន នៅទូទាំងពិភពលោក កាលពីឆ្នាំមុន និងជាកិច្ចសន្យាយុទ្ធសាស្ត្រ រយៈពេលវែងផងដែរ។ វ៉ាស៊ីនតោន បានហាមឃាត់ក្រុមហ៊ុន ទូរគមនាគមន៍សហរដ្ឋអាមេរិក ពីការប្រើប្រាស់ឧបករណ៍ បណ្តាញផលិតដោយក្រុមហ៊ុន Huawei ជាគូប្រជែងរបស់ក្រុមហ៊ុន Samsung នៅលើមូលដ្ឋានសន្តិសុខ។

Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដ៏សំខាន់របស់ក្រុមហ៊ុនSamsung ជាក្រុមហ៊ុនធំជាងគេបំផុត របស់ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រប់គ្រងដោយក្រុមគ្រួសារ ដែលកាន់កាប់អាជីវកម្ម នៅក្នុងប្រទេសឈរ លើតំបន់សេដ្ឋកិច្ចធំជាងគេទី១២ នៅលើពិភពលោក។ ការបញ្ជាទិញនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននេះ បានជំទាស់នឹងការឆ្លងរាលដាល នៃជំងឺឆ្លងវីរុស ដើម្បីប្រកាសពីការកើនឡើង ប្រាក់ចំណេញសុទ្ធ នៅត្រីមាសទី ២ ចំនួន ៧,៣ ភាគរយ ដោយសារតែតម្រូវការដ៏ខ្លាំង នៃបន្ទះឈីបមេម៉ូរី។

ភាគហ៊ុនរបស់ Samsung Electronics បានបិទឡើង ១,៦ ភាគរយកាលពីថ្ងៃចន្ទ។
សហរដ្ឋអាមេរិក ត្រូវបានគេពិចារណា នៅពីក្រោយបណ្តាប្រទេសដទៃទៀត ដូចជាចិន និងកូរ៉េខាងត្បូង នៅពេលនិយាយ អំពីការដាក់ពង្រាយបច្ចេកវិទ្យា ដែលមានសក្តានុពលផ្លាស់ប្តូរ៕ ដោយ៖លី ភីលីព

Most Popular

To Top