អង្គការសហប្រជាជាតិ ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសចំនួន ១៩៣ជាសមាជិក។ កម្ពុជាបានក្លាយជាសមាជិកផ្លូវការនៅខែធ្នូ ឆ្នាំ១៩៥៥។ ឥស្សរជនខ្មែរដំបូងបង្អស់ ដែលទទួលបានឱកាសក្នុងការថ្លែងសុន្ទរកថានៅអង្គការនេះគឺ ឯកឧត្ដមឯកអគ្គរាជទូត នង គិមនី ដែលជារាជទូតខ្មែរដំបូងប្រចាំសហរដ្ឋអាមេរិក ដែលបានថ្លែងនៅខែវិច្ឆិកា ឆ្នាំ១៩៥៦។
និយាយជាភាសាបារាំង ឯកឧត្ដមបានបញ្ជាក់ពីគោលជំហររបស់កម្ពុជាទាក់ទិននឹងបញ្ហានានានៅក្នុងមជ្ឈិមបូព៌ា ហើយព្រមទាំងបញ្ជូននូវអនុសាសន៍របស់សម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ទៅកាន់អង្គវេទិកាទៀតផង។
ក្រៅពីនេះទៅទៀត គោលជំហររបស់កម្ពុជានៅពេលនោះក៏បានគាំទ្រឲ្យដាក់ចូលប្រទេសជប៉ុន ជាសមាជិកអង្គការសហប្រជាជាតិទៀតផង។ ជារួមនៅពេល កម្ពុជាបានសំដែងនូវឆន្ទៈសហប្រតិបត្តិការ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងប្រកបដោយសមភាព (ភាពស្មើគ្នា)៕ប្រភព៖sabay
ប្រិយមិត្តអាចចូលមើលវីដេអូថ្លែងសុន្ទរកថាជាភាសាបារាំងរបស់ឯកឧត្ដមតាមនៅខាងក្រោមនេះ (នាទី០.០០ ដល់ ២.០៨)៖