ចិន៖ប្រទេសចិនបានបាញ់គ្រាប់រ៉ុក្កែត Long March 4B បញ្ជូនផ្កាយរណបសង្កេតមើលផែនដី ទៅកាន់តារាវិថីប៉ុន្តែបែរជាមិនទទួលបានជោគជ័យឡើយ ដោយសារគ្រាប់រ៉ុក្កែតធ្លាក់ផ្ទុះនៅពាក់កណ្តាលទីបង្កើតជា ផ្សែងពណ៌ទឹកក្រូចដ៏ធំដ៏កម្រមួយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រូបភាពដែលត្រូវបានចេញផ្សាយបន្ទាប់ ពីការបាញ់បង្ហោះបានបង្ហាញថា គ្រាប់រ៉ុក្កែតបានធ្លាក់មកលើផែនដីនៅជិតសាលារៀនមួយកន្លែងមុនពេលធ្លាក់ និងផ្ទុះនៅក្នុងទីក្រុងក្បែរនោះ។ ឈុតដ៏គួរឲ្យរន្ធត់នេះ ត្រូវបានគេចាប់បាននៅក្បែរភូមិ Lilong ទីក្រុង Gaoyao ក្នុងតំបន់ Luonan នៃខេត្ត Shaanxi ហើយវីដេអូនេះត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គមចិន Weibo ។
គ្រាប់រ៉ុក្កែតត្រូវបានគេមើលឃើញធ្លាក់ចុះ យ៉ាងលឿនពីអវកាសដោយអ្នកឈរស្រែកនៅខាងក្រោយបន្ទាប់ពីដឹងថា វាបានធ្វើដំណើរចេញពីផ្លូវហើយ កំពុងឆ្ពោះទៅកាន់សាលារៀន។ គេហទំព័រSpace.comបានរាយការណ៍ថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប ចាប់ពីចម្ងាយរបស់ខ្លួនមានឈ្មោះថា Gaofen-11 (2)នៅព្រឹកថ្ងៃច័ន្ទនឹងត្រូវប្រើក្នុងការធ្វើជំរឿនដីធ្លីការធ្វើផែនការទីក្រុងការរចនាបណ្តាញផ្លូវថ្នល់ការប៉ាន់ស្មានផលដំណាំ និងការការពារគ្រោះមហន្តរាយ។
ផ្កាយរណបនេះភ្ជាប់ជាមួយប្រព័ន្ធអង្កេត ផែនដីកម្រិតខ្ពស់របស់ប្រទេសចិនដែលបានចាប់ផ្តើមនៅឆ្នាំ ២០១០ និងបានដាក់ដំណើរការឧបករណ៍ដំបូងនៅឆ្នាំ ២០១៣ ។ ប្រទេសចិនបានរក្សាគម្របយ៉ាងតឹងរឹងនៅ លើផ្កាយរណបរបស់ខ្លួន ប៉ុន្តែការថតរូបភាពពីGaofen 11ក្នុងឆ្នាំ ២០១៨ និងរូបភាពមុនបានបង្ហាញថា បច្ចេកវិទ្យាជាក់លាក់ ទាំងនេះគឺជាផ្នែកមួយនៃកែវពង្រីកមានទំហំធំត្រូវបានប្រើ ដើម្បីសង្កេតមើលផែនដី៕ដោយ៖លី ភីលីព