កីឡាករខ្សែ ប្រយុទ្ធឆ្នើម Bernardo Silva នឹងក្លាយទៅជាកីឡាករ ក្នុងបញ្ជីរបួស ដែលធ្វើឲ្យក្លឹបមេឃខៀវ Man City មានសំពាធមួយចំនួន ជាមិនខានក្នុងការប្រកួតដំបូង បើករដូវកាល២០២០-២០២១។
កីឡាករ របស់ Man City រូបនេះត្រូវបានគេ មើលឃើញថា ទំនងជាបានទទួលរងរបួស សាច់ដុំនៅក្នុងបេសសកម្ម ជួយដល់ជម្រើសជាតិ ប៉ទុយហ្គាល់ កាលពីប្រកួតយប់មិញ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុន ពេលដែល Man City នឹងត្រូវបើកការប្រកួតដំបូង រដូវកាលថ្មីប៉ះនឹងក្រុម Wolves ។
Silva បានបង្ហាញខ្លួនឲ្យប៉ទុយហ្គាល់ បានតែ២២នាទីប៉ុណ្ណោះ ក្នុងការ ប្រកួតពានរង្វាន់ Nation League យប់មិញយកជ័យជំនះ លើក្រុមក្រូអាតលទ្ធផល ២ទល់នឹង០ហើយ ក៏ត្រូវបានប្តូរចេញ៕
ប្រែសម្រួល៖ស៊ុនលី