ទីបំផុតកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez នៅថ្ងៃនេះ បានចេញមកឆ្លើយតប ទៅនឹងព័ត៌មានចាមអារ៉ាមជាច្រើន ដែលបាននិយាយ អំពីអនាគតរបស់គាត់ជាមួយនឹង Barcelona ។
Suarez បាននិយាយថា ព័ត៌មានដែលបានចេញផ្សាយទាំងអស់ សុទ្ធតែជាការភូតភរកុហក ទោះជាកន្លងមក ធ្លាប់មានការជឿជាក់ថា គ្រូបង្វឹកថ្មីក្លឹបលោក Ronald Koeman បានប្រាប់ទៅកាន់កីឡាកររូបនេះត្រង់ៗថា គាត់នឹងមិនស្ថិតនៅក្នុងផែនការ រដូវកាលក្រោយឡើយ។
រំលឹកដែរថា ព័ត៌មានជាច្រើន ដែលបានចុះផ្សាយកន្លងមកអំពី Suarez បានអះអាងថា កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងអាចចាកចេញពី Camp Nou ទាំងកុងត្រាមិនទាន់បញ្ចប់ ហើយក្លឹបថ្មីទាំងនោះ អាចមានដូចជា Ajax, Inter Miami និង Juventus ជាដើម៕
ប្រែសម្រួល៖ស៊ុនលី