ព័ត៌មានអន្តរជាតិ

Apple ប្រកាសព្រឹត្តិការណ៍ និម្មិតថ្ងៃ១៥ ខែកញ្ញាជាការបង្ហាញ ទូរស័ព្ទiPhone ១២ បន្ទាប់ពីការពន្យារពេល ដោយសារមេរោគCOVID-19

រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានប្រកាសពីព្រឹត្តិការណ៍ សម្ពោធដ៏ធំមួយ នៅអង្គារសប្តាហ៍ក្រោយនេះដោយទទួល បានការគាំទ្រប្រិយមិត្តបានសន្និដ្ឋានថា ក្រុមហ៊ុនអាចនឹងបង្ហាញនូវ Apple Watch, iPad ថ្មី ឬស្មាតហ្វូន iPhone 12 ជំនាន់ក្រោយ បន្ទាប់ពីការពន្យារ ពេលដោយសារ មេរោគCOVID-19 នាពាក់កណ្តាលខែកញ្ញា នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

គេហទំព័ររបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សមួយនេះ បានចែករម្លែកការប្រកាសថ្មីមួយ នៅក្នុងផ្នែកព្រឹត្តិការណ៍របស់ខ្លួនថា អញ្ជើញចូលរួមជាមួយពួកយើងនៅApple Parkនា ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ នៅម៉ោង១០ព្រឹក ។ ទោះបីជាមិនមានការបញ្ជាក់អំពីមូលហេតុ នៃព្រឹត្តិការណ៍នេះក្តី តែតាមធម្មតាក្រុមហ៊ុន Apple បង្ហាញស្មាតហ្វូនចុងក្រោយនៅពេលនេះ ព្រោះឆ្នាំមុនៗគេឃើញមានការ ចាប់ផ្តើមដំណើរការនៅថ្ងៃទី ១២ ខែកញ្ញា ។

ខែកញ្ញាគឺជាខែដែលត្រូវបានកំណត់ សម្រាប់ពេលក្រុមហ៊ុន Apple បញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន ប៉ុន្តែវិបត្ដិសុខភាព កំពុងបន្តកើតមាននៃមេរោគឆ្លង និងការរឹតត្បិតការធ្វើដំណើរបានបង្កើត ឲ្យមានការពន្យារពេលជាច្រើន សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យា។
អ្នកជំនាញបច្ចេកវិទ្យាខ្លះ បានធ្វើការសន្និដ្ឋានថា ការចេញលក់នាពេលខាងមុខនេះ អាចធ្វើបានតែសម្រាប់Watch និង iPad ជាមួយនឹងការពន្យាពេល នៃការផលិតជំរុញឲ្យការដាក់ លក់ទូរស័ព្ទ iPhone 12 ត្រឡប់មកវិញរហូតដល់ខែតុលា៕ដោយ៖លី ភីលីព

Most Popular

To Top