កីឡា

Juventus ដើរ​ជ្រែ​​រក​ខ្សែ​ប្រយុទ្ធ ពេល​នេះ​មក​ចាប់​អារម្មណ៍ Giroud ទៀត

ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Olivier Giroud បាន​ក្លាយ​ជា​គោដៅ​ថ្មី​សម្រាប់​ក្លឹប​ Juventus ចង់​បាន​​ដើម្បី​យក​មក​ជំនួស​កន្លែង Gonzalo Higuain។

​ក្រុម​ជើង​ឯក ​របស់​ប្រទេស​អ៊ីតាលី ​បាន​យល់​ព្រម​ឲ្យ Higuain ចាកចេញ ប៉ុន្តែ​កំពុង​ពិបាក​ក្នុងការ​ឈាន ​​​​ដល់​ការ​ព្រមព្រៀង​ជាមួយ Luis Suarez ​របស់​ក្លឹប Barcelona និង Edin Dzeko របស់ Roma។ Juventus ក៏​​បាន​ពិចារណា​​​ចង់​យក​កីឡាករ​ចាស់ ​របស់​ខ្លួន Moise Kean ពី​ក្រុម Everton មក​វិញ ប៉ុន្តែ​ Giroud ក៏​ស្ថិត​ក្នុង​ជម្រើស​ចង់​បាន​ដូច​គ្នា។

ត្បិត​តែ​មិន​ទាន់​មាន​ការ​ដាក់​សំណើរ ប៉ុន្តែ Giroud កំពុង​ស្ថិត​ក្នុង​​បញ្ជី​​របស់ Juventus ចង់​បាន​ដើម្បី​បំពេញ​តំបន់​ប្រយុទ្ធ។ កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​​ទើប​តែ​រក​បាន​គ្រាប់​ទី​៤០​ឲ្យ​ជម្រើស​​ជាតិ​បារាំង​ កាល​ពី​ដើម​សប្ដាហ៍។ គេ​ក៏​ទើប​តែ​ចុះ​កុងត្រា​ថ្មី​ជាមួយ Chelsea កាល​ពី​ដើម​ឆ្នាំ​នេះ បន្ទាបើ​ពី​ក្លឹប​នៅ​អ៊ីតាលី​ពីរ​ចង់​បាន​គឺ Inter Milan និង Lazio។

ក្រៅ​ពី​កីឡាករ​ប៉ុន្មាន​នាក់​ខាង​លើ Juventus ក៏​ចង់​បាន​ Alaro Morata ពី Atletico Madrid ដែល។ ពួក​គេ​បាន​ដាក់​សំណើរ​៤៦​លាន​ផោន​ ប៉ុន្តែ​ត្រូវ Atletico បដិសេធ៕
ដោយ៖ sabay

Most Popular

To Top