បរទេស ៖ ប្រទេសលីទុយអានី តាមសេចក្តីរាយការណ៍ នឹងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះ សម្រាប់សមយុទ្ធការពារពហុជាតិ ដែលមានបុគ្គលិកយោធា មកពីប្រទេសចំនួន១០ ដោយរួមមានទាំង សហរដ្ឋអាមេរិកផង នាខែនេះ នៅក្នុងប្រទេសលីទុយអានី អាល្លឺម៉ង់និងប៉ូឡូញ។
យោងទៅតាមទីបញ្ជាការអឺរ៉ុប របស់កងទ័ពអាមេរិក នៅក្នុងអំឡុងសមយុទ្ធ Tobruq Legacy 2020 នេះ កងកម្លាំងការពារដែន អាកាសសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើសមធ្វើការការពារដែន អាកាសរយៈចម្ងាយខ្លី សម្រាប់កងកម្លាំងលីទុយអានី និងបង្កើតមូលដ្ឋានប្រតិបត្តិការ ការពារដែនអាកាសផ្អែក លើមូលដ្ឋានលើគោកពហុជាតិ។
គួរបញ្ជាក់ថា សមយុទ្ធដែលមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព រួមរបស់អាមេរិកនិងអឺរ៉ុប ដើម្បីគ្រប់គ្រងការបាញ់ការពារ នៅតំបន់អឺរ៉ុបភាគកណ្ដាលនិងខាងកើត ក្នុងខណៈធ្វើឲ្យប្រសើរនូវយុទ្ធសាស្ត្រ បច្ចេកទេស និងពិធីការនានានេះ នឹងចូលរួមដោយបុគ្គលិក យោធាជាង៧៥០នាក់ មកពីប្រទេសចំនួន១០៕
ប្រែសម្រួល៖ប៉ាង កុង