ន័រវេស ៖ បើយោងតាមអ្នកជំនាញ បាននិយាយថា អ្នកទេសចរអន្តរទ្វីប Oumuamua បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ មានភាពស្មុគស្មាញ អស់រយៈពេលជិត ៣ ឆ្នាំ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយ ក្រុមបានបង្ហាញថា វាគ្រាន់តែជាទន្សាយធូលី នៃលោហធាតុប៉ុណ្ណោះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមមកពីសាកលវិទ្យាល័យ Olso នៅប្រទេសន័រវេសជឿថា វត្ថុនេះបានបង្កើតចេញពីភាគល្អិត និងឧស្ម័នព័ទ្ធជុំវិញស្នូល នៃផ្កាយដុះកន្ទុយ Oort ។ បរិមាណធូលីដ៏ច្រើន ប្រហែលជាកកកុញនៅចំកណ្តាល ផ្កាយដុះកន្ទុយដែលនៅទីបំផុត បានបែកបាក់ ដោយសារតែថាមពល អាចឲ្យវត្ថុរាងស៊ីហ្គាអាច រត់គេចខ្លួនទៅក្នុងលំហរផ្កាយ។
មិនដូចទន្សាយធូលីនៅលើផែនដី ដែលវិលជុំជារង្វង់ឡើយ Oumuamua កំពុងប្រើកាំរស្មីព្រះអាទិត្យដើម្បីធ្វើដំណើរលើផ្លូវក្រៅ ។ Oumuamua ត្រូវបានគេប្រទះឃើញនៅឆ្នាំ ២០១៧ គឺជាភ្ញៀវដំបូង គេមកពីប្រព័ន្ធផ្កាយមួយផ្សេងទៀត ត្រូវបានគេសង្កេតឃើញពីផែនដី ធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ អំពីដើមកំណើតរបស់វា តាំងពីពេលនោះមក។
អ្នកខ្លះបានសន្និដ្ឋានថា វាត្រូវបានគេហែកចេញពីភព ហើយបានបញ្ជូន បាល់ចូលទីអវកាស បន្ទាប់ពីចូលទៅជិតផ្កាយរបស់វា ។ ទ្រឹស្តីមួយទៀតបានបង្ហាញថា វាមិនមែនជាបារី មានរាងដូចស៊ីហ្គា ទេប៉ុន្តែតាមពិតវាដូចជា ឌីសដែរ ព្រោះថា តារាវិទូបានសិក្សា ផ្នែកខ្លះនៃរចនាសម្ព័ន្ធប៉ុណ្ណោះ ៕ ដោយ៖លី ភីលីព