ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ អាមេរិក B-1 ហោះពីលើសមុទ្រ ស៊ីបេរីខាងកើត របស់តំបន់អាក់ទិក ក្នុងដំណើរបង្ហាញសាច់ដុំ

បរទេស ៖ យន្តហោះទម្លាក់គ្រាប់ដ៏ទំនើប របស់សហរដ្ឋអាមេរិក B-1 ដែលមានមូលដ្ឋាននៅក្នុងរដ្ឋតិកសាស ចំនួន៣គ្រឿង បានហោះហើរក្នុងបេសកកម្មរយៈពេល១៤ម៉ោង ពីលើសមុទ្រស៊ីបេរីខាងកើត ដែលស្ថិតជិតប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់រដ្ឋអាឡាស្កា នៅក្នុងសប្ដាហ៍នេះ ដើម្បីជាការបង្ហាញសាច់ដុំយោធា។

សេចក្តីថ្លែងការណ៍មួយពីទីបញ្ជាការ អឹរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះទម្លាក់ គ្រាប់ B-1 Lancer នេះ បានបង្ហាញឲ្យឃើញនូវវិធីដែលយន្តហោះ ទម្លាក់គ្រាន់យុទ្ធសាស្ត្រអាមេរិក អាចជួយគាំទ្រដល់បេសកកម្មណាមួយ នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការហោះហើរនេះ យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងនោះ បានទៅដល់មូលដ្ឋានទ័ព អាកាស Eielson ក្នុងរដ្ឋអាឡាស្កា ដើម្បីត្រៀមខ្លួនសម្រាប់ការ បញ្ជូនទៅអឺរ៉ុប តាមការគ្រោងទុកជាយូរមកហើយ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top