បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះបានឲ្យដឹងថា ប្រសិនបើអ្វីៗជោគជ័យនោះការចែកចាយ វ៉ាកសាំងការពារវិរុសកូវីដ១៩ ទៅកាន់តំបន់នានា នៅលើពិភពលោកនឹងក្លាយ ទៅជាការងារជាប្រវត្តិសាស្ត្រមួយ។
យោងតាមទីភ្នាក់ងារអាកាសចរណ៍ អន្តរជាតិ ហៅកាត់ថា IATA បានបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ពិភពលោកនឹងត្រូវការយ៉ាង ហោចណាស់យន្តហោះខ្នាតយក្សឬ Jumbo Jet ប្រមាណជា៨០០០គ្រឿង ហើយខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្របសម្រួលក្នុងការងារមួយនេះ ។
ប្រភពដដែល បាននិយាយទៀតថា ទោះបីជាការ តេស្តវ៉ាក់សាំង នៅមិនទាន់បានជោគជ័យ១០០ភាគរយ ក្តីប៉ុន្តែតាមការសន្មត របស់អ្នកជំនាញនៅពេលនេះ គឺវ៉ាក់សាំងមួយគឺប្រើប្រាស់សម្រាប់មនុស្សម្នាក់ ប៉ុណ្ណោះគឺគ្រប់គ្រាន់បំផុត ដូចនេះយន្តហោះដឹកទំនិញ ៨០០០គ្រឿង គឺសមល្មមក្នុងការចែកចាយនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី