បរទេស៖ នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នឹងធ្វើការបង្ហាញ ពីកម្មវិធីការពារជាតិមួយ នៅថ្ងៃសៅរ៍នេះ ជាមួយនឹងការសង្កត់ធ្ងន់ លើការដោះស្រាយ ចំពោះការបង្កហេតុ ធ្វើឡើងដោយតួកគី នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
លោក Kyriakos Mitsotakis ត្រូវបានគេរំពឹងថា នឹងប្រកាសពីការទិញយន្តហោះចម្បាំង Rafale ថ្មីចាស់ចំនួន១៨គ្រឿង ពីប្រទេសបារាំង ហើយបើទោះជាកងទ័ពជើងទឹកបារាំង បានបដិសេធក៏ដោយ ក៏សេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសបារាំងលើកឡើងថា ប្រទេសក្រិក នឹងជួលចម្បាំងចម្បាំង ទ័ពជើងទឹកបារាំងចំនួន២គ្រឿង។
គួរបញ្ជាក់ថា ប្រទេសបារាំងនិងប្រទេសក្រិក មានកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិផ្លូវការ ចាប់តាំងពីខែកុម្ភៈមក ដោយផ្តោតលើបញ្ហានានា នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយកិច្ចព្រមព្រៀងស្រដៀងគ្នានេះ រវាងបារាំងនិងសាធារណរដ្ឋស៊ីប ក៏បានមានប្រសិទ្ធភាពជាធរមាន នៅក្នុងខែសីហាផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង