កីឡា

ល្អ​មើល​មែន! Liverpool ​ប៉ះ ​Leeds United ​មាន​គ្រាប់​បាល់​ដល់​ទៅ​៧​គ្រាប់​ឯ​ណោះ

ការ​ប្រកួត​បើក​ឆាក​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៤-៣ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នឹង​ទស្សនា​មែនទែន។

ក្រុម Liverpool ​បាន​បើក​ការ​នាំ​មុខ​មុន​ជា​បន្ដ​បន្ទាប់ ខណៈ​ដែល Leeds United ​វិញ ​ក៏​តាម​បាន​ស្មើ​វិញ​រហូត​ផង​ដែរ។ ​ក្រោយ​ពី​ស្មើ​គ្នា ៣-៣ ​​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​នាទី​៨៨ ​ក៏​ស្រាប់​តែ Rodrigo ​បង្ក​កំហុស​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​ទទួល​បាន​បាល់​ប៉េណាល់ទី ​ដោយ Salah ​ជា​អ្នក​ស៊ុត​យក​ជ័យជម្នះ​តែ​ម្ដង​សម្រាប់​ការ​ប្រកួត​ជក់​ចិត្ត​នេះ​។

ត្បិត​តែ​បរាជ័យ​មែន ​ប៉ុន្តែ​ក្រុម Leeds United ​លេង​ប្រយុទ្ធ​បាន​យ៉ាង​ល្អ ​ជា​ពិសេស​វាយ​បក​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​សឹង​តែ​មិន​អាច​យក​ពិន្ទុ​ពី​ពួកគេ​បាន​ទៅ​ហើយ។ ​លោក Klopp ​ក៏​បាន​សរសើរ​ចំពោះ​ការ​ត្រលប់​មក​វិញ​របស់ Leeds ​នេះ​ដែរ ​ថា​ពិត​ជា​រៀប​ចំ​ក្រុម​បាន​ល្អ​មែនទែន៕

ប្រភព៖sabay

Most Popular

To Top