បច្ចេកវិទ្យា

ចិនសុខចិត្តបិទ Tik Tok តែនឹងមិនលក់ កម្មវិធីនេះ ឲ្យអាមេរិកឡើយ

បរទេស៖យោងតាមការសារព័ត៌មានបរទេស នៅថ្ងៃសៅរ៍នេះបានសរសេរថាប្រទេសចិននឹងព្យាយាមសាជាថ្មីម្តងទៀតដើម្បីអាចរក្សានិងធានាអនាគតដល់ កម្មវិធីដ៏ល្បីល្បាញ Tik Tok ជាផ្លូវការនៅក្នុងទីផ្សារអាមេរិកដដែល។

ប៉ុន្តែប្រភពដដែលនេះបានសរសេរដែរថា នៅក្នុងនោះមន្ត្រីផ្លូវការជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសអាមេរិកបានបញ្ជាក់ថាចិននឹងប្រឆាំងដាច់ខាត មិនឲ្យមានការលក់កម្មវិធីនេះទៅឲ្យអាមេរិកឡើយហើយជម្រើសចុងក្រោយខ្លួននឹងបង្ខំចិត្តបិទដំណើរការក្នុងប្រទេសនេះតែម្តង។

មន្ត្រីផ្លូវការដែលមានចំនួន៣រូប និងមានទំនាក់ទំនងផ្ទាល់ជាមួយនឹងបញ្ហានេះបានបន្តដែរថាការបង្ខំចិត្តលក់ទៅឲ្យអាមេរិកវាដូចជាការលក់មុខរបស់ ក្រុមហ៊ុនមេ ByteDance និងប្រទេសចិនទាំងមូលនៅចំពោះមុខ រដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top