ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រហារជីវិត​មន្ត្រី​៥​រូប​​ដែល​រិះគន់​ប្រមុខ​ដឹកនាំ​ គីម ជុង​អ៊ុន​​

កូរ៉េខាងជើង​បាន​ប្រហារជីវិត​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​៥​នាក់ បន្ទាប់ពី​ពួកគេ​​រិះគន់​គោលនយោបាយ​របស់​លោក គីម ជុង​អ៊ុន ថា​បាន​ធ្វើ​ឲ្យ​កូរ៉េ​​​ក្លាយ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​

មន្ត្រី​​ទាំងនោះ​ត្រូវ​​​សង្ស័យ​ថា​ ត្រូវ​បាន​​ក្រុម​ពេជ្ឈឃាដ​​​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​​កន្លង​ទៅ​បន្ទាប់​ពី​ពួកគេ​ហ៊ាន​រិះគន់​គោលនយោបាយ​​របស់​របប​ដឹកនាំ​សព្វថ្ងៃ​ថា​​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​​ជើង​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ដុនដាប​ទៅ​ៗ។​

បុរស​ទាំង​នោះ​បាន​ជជែក​គ្នា​ដោយ​បើកចំហ​អំឡុង​ពេល​បាយល្ងាច​ជុំ​គ្នា​អំពី​បញ្ហា​សេដ្ឋកិច្ច​ដ៏​អន់ថយ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ថា​រដ្ឋ​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឧស្សាហកម្ម​ ​សង្វាក់​ផលិតកម្ម​​​ និង​ចាំបាច់​ត្រូវ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​បរទេស​ដើម្បី​ដោះស្រាយ​៕​​​ប្រភព៖sabay

Most Popular

To Top