ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ចាប់ខ្លួនចារកម្មអាមេរិកម្នាក់ ព្រមទាំងអាវុធផង ក្បែររោងចក្រចម្រាញ់ប្រេងកាត

បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ចារកម្មអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនបាន នៅក្បែររោងចក្រចម្រាញ់ប្រេងចំនួនពីរកន្លែងស្ថិតនៅក្នុងរដ្ឋ Falon ភាគពាយ័ព្យប្រទេស។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយលោក Maduro បាននិយាយថា បុរសម្នាក់នោះ ត្រូវបានគេរឹបអូស ព្រមជាមួយនឹងអាវុធ ព្រមទាំងសាច់ប្រាក់ជាច្រើនផង នៅជិតរោងចក្រចម្រាញ់ប្រេង ដែលមានឈ្មោះថា Amuay និង Cardon តាំងតែពីថ្ងៃព្រហស្បតិ៍។

លោកបាននិយាយទៀតថា បុរសនោះធ្លាប់ បម្រើការជាទាហានជើងទឹក នៅលើមូលដ្ឋាន CIA ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើសទេហើយ រហូតមកដល់ពេលនេះសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយ ជាសាធារណៈណាមួយលើបញ្ហានេះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top